khmer eng
  • ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជា ជេដ្ឋ អញ្ជើញចូលរួម មហាសន្និបាតប្រចាំឆ្នាំលើកទី៥ នៃបណ្តាញក្រមសីលធម៌សមាជិកសភាប្រើភាសាបារាំង តាមប្រព័ន្ធនិម្មិត
     
    ចែករំលែក ៖

    នារាត្រីថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២៣ វេលាម៉ោង ២០:០០នាទី គណៈប្រតិភូទទួលបន្ទុក បណ្តាញក្រមសីលធម៌សមាជិកសភាប្រើភាសាបារាំង ដឹកនាំដោយឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជា ជេដ្ឋ ជាប្រធានគណៈកម្មការទី ២ នៃព្រឹទ្ធសភា និងជាសមាជិកអចិន្រ្តៃយ៍នៃបណ្តាញក្រមសីលធម៌សមាជិកសភាប្រើភាសាបារាំង បានអញ្ជើញចូលរួម មហាសន្និបាតប្រចាំឆ្នាំលើកទី៥ នៃបណ្តាញក្រមសីលធម៌សមាជិកសភាប្រើភាសាបារាំង តាមប្រព័ន្ធនិម្មិត នៅសាលសិក្ខាសាលា VI3 វិមានព្រឹទ្ធសភា ដែលប្រព្រឹត្តទៅនៅ ទីក្រុងកេប៊ិច-ខេត្តកេប៊ិច ប្រទេសកាណាដា។
    មហាសន្និបាតនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពលោកជំទាវ Ariane Mignolet ប្រធាន បណ្តាញក្រមសីលធម៌សមាជិកសភាប្រើភាសាបារាំង និងបានពិភាក្សាលើរបៀបវារៈដូចខាងក្រោមៈ
    -អនុម័តរបៀបវារៈ
    – អនុម័តកំណត់ហេតុនៃមហាសន្និបាតប្រចាំឆ្នាំកាលពីថ្ងៃទី៧ និងថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ ២០២២
    – សេចក្តីព្រាងនៃការសើរើលក្ខន្តិកៈ
    -ការចូលរួម (ការបោះឆ្នោតផ្លាស់ប្តូរលក្ខន្តិកៈរបស់សមាជិកណាមួយដែលមិនបានចូលរួមបង់វិភាគទានប្រចាំឆ្នាំអស់រយៈពេល២ឆ្នាំ)
    -សកម្មភាពរបស់គណៈកម្មាធិការអចិន្រ្តៃយ៍
    – ថវិកា
    -ផែនការសកម្មភាព
    +តុល្យភាពកាលពីឆ្នាំ២០២២
    +ផែនការសកម្មភាពសម្រាប់ឆ្នាំ ២០២៤
    + សាលាសិក្សាអំពីកិច្ចការសភាសម្រាប់ឆ្នាំ ២០២៤ ។
    -ដៃគូនានា
    + មជ្ឈមណ្ឌលកិច្ចការសភា
    + សភាប្រើភាសាបារាំងៈ
    * ការចូលរួមរបស់រដ្ឋសភាកូឌីវ័រ (Côte d’Ivoire)
    * បទអន្តរាគមន៍របស់ឯកឧត្តម Joël Godin ប្រធានគណៈកម្មការកិច្ចការសភានៃសភាប្រើភាសាបារាំង។
    – បោះឆ្នោតជ្រើសតាំងសមាជិកា សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍។
    នៅក្នុងឱកាសបោះឆ្នោតជ្រើសតាំងសារជាថ្មីនៃសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ នៃព្រឹទ្ធសភា និងជាសមាជិកផ្តួចផ្តើមក្នុងការចូលរួមបង្កើតបណ្តាញក្រមសីលធម៌សមាជិកសភាប្រើភាសាបារាំង បានត្រូវអង្គមហាសន្និបាតបោះឆ្នោតជ្រើសតាំងជាឯកច្ឆន្ទ ជូនឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជា ជេដ្ឋ ជាអនុប្រធាននៃបណ្តាញក្រមសីលធម៌សមាជិកសភាប្រើភាសាបារាំងសម្រាប់អាណត្តិពីរឆ្នាំ។

    ខ្លឹមសារ៖ នាយកដ្ឋានកិច្ចការហ្វ្រង់កូហ្វូន
    រូបភាព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សារលិខិតជូនពរ របស់ លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី ប្រធានគណៈកម្មការទី៦ ព្រឹទ្ធសភា គោរពជូន ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង នាយកខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ ប្រធានព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម ម៉ាន់ ឈឿន ដឹកនាំប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១
    thumbnail
     
    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុប្លុកឆេន អាមេរិក ចូលជួបសម្តែងការគួរសម
    thumbnail
     
    លិខិតជូនពរ របស់ គណៈកម្មការទី៩ព្រឹទ្ធសភា គោរពជូន ឯកឧត្តម អោក បូរ៉ា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
    thumbnail
     
    លិខិតជូនពរ របស់ គណៈកម្មការទី៩ព្រឹទ្ធសភា គោរពជូន ឯកឧត្តម ខេង សិទ្ធិគុណ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា